ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីការផ្តល់ឯកសារពាក់ព័ន្ធការកាន់កាប់ដីធ្លី ដែលមានទីតាំងស្ថិតនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ របស់បងប្អូនប្រជាពលរដ្ឋចំនួន ៥៣(ហាសិបបី)គ្រួសារ។

សូមអានបន្ត....

ការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន

ព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា អញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីការអភិវឌ្ឍន៍ និងភាពរីកចំរើនរបស់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ប្រធានមន្ទីរពាក់ព័ន្ធ និងប្រធានសភាពាណិជ្ជកម្មផងដែរ។

សូមអានបន្ត....

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ហុំ ធឿន អាសយដ្ឋានភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តំណាងឱ្យប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ  

សូមអានបន្ត....

ករណីវិវាទដីធ្លីរវាង លោកស្រី ហ៊ឹម សុវណ្ណរី និង លោក លី ហុងស៊ីន

ករណីវិវាទដីធ្លីរវាង លោកស្រី ហ៊ឹម សុវណ្ណរី និង លោក លី ហុងស៊ីន ប្រវត្តិដីទំនាស់៖ នៅឆ្នាំ១៩៩៣ លោក លី ហុងស៊ីន បានទិញដីទំហំសរុប ៤១ ហត ០៩អ ៩៣សអ ទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយបានទទួលប័ណ្ណសម្គាល់សិទ្ធិចំនួន ១០ប័ណ្ណ នៅឆ្នាំ១៩៩៣ (ប័ណ្ណលេខ B2 0545, B2 0546, B2 0547, B2 0548, B2 0549 , B2 0550 , B2 0551 , B2 0552, B20556, B20557)។ ការកាន់កាប់ដីពុំមានការអភិវឌ្ឍនៅលើនោះទេ ទើបនៅឆ្នាំ២០០០-២០០១ ក្រោយពីមានការសាងសង់រោងចក្រសាន់ដុងនៅក្បែរនោះ …

សូមអានបន្ត....