ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម មាស ម៉ូនីកា និងលោក មីន កុម្ភៈ បានដឹកនាំកិច្ចប្រជុំពិភាក្សា ចុះពិនិត្យ និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា ចុះពិនិត្យ និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក លើវិស័យសាធារណការនិងដឹកជញ្ជូន នៅអង្គភាពច្រកចេញចូលតែមួយខេត្តខេត្តព្រះសីហនុ និង

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ និង លោក ឯម ភាព បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ចដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤”

កិច្ចប្រជុំលើកទី១ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ មានគោលដៅសម្រួលនីតិវិធីអោយកាន់តែមានភាពសាមញ្ញ​​​ ​ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន ————————— នាព្រឹកថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ចដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន​ ២នាក់​ ជនជាតិចិនតៃវ៉ាន់

នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន​ ២នាក់​ ជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ​ នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងឯកឧត្តម សន សុផល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះ ជនពិការ ក្រីក្រនៅតាមសហគមន៍ សម្រាប់ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សន សុផល អគ្គនាយកស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះ ជនពិការ ក្រីក្រនៅតាមសហគមន៍ សម្រាប់ខេត្តព្រះសីហនុ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរអង្គភាព និងបងប្អូនជនពិការភាពក្រីក្រ នៅបរិវេញសាលាដុនបូស្កូ ស្តិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការរំខានដោយសម្លេងដែលបង្កឡើងដោយអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ

សេចក្តីជូនដំណឹង ស្តីពីការរំខានដោយសម្លេងដែលបង្កឡើងដោយអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ

សូមអានបន្ត....