ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់សេចក្តីរាយការណ៍ ស្តីពីបច្ចុប្បន្នភាព នៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថានសម្រាប់គម្រោងរោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្ម

ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់សេចក្តីរាយការណ៍ ស្តីពីបច្ចុប្បន្នភាព នៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថានសម្រាប់គម្រោងរោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្មកម្លាំង ១០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត (CEL& CEL II ) ស្ថិតនៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក មីន កុម្ភៈអភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងចំនួន៦ទីតាំង ស្ថិតនៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សូមអានបន្ត....

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា ពាក់ព័ន្ធការងាររៀបចំសណ្តាប់ធ្នាប់នៅមុខកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤

ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....