ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការចុះពិនិត្យដំណើរការបង្រៀន និងការងារគ្រប់គ្រងការប្រឡងតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ

ព្រឹកថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដំណើរការបង្រៀន និងការងារគ្រប់គ្រងការប្រឡងតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់ រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាជ្រើសរើសសាលាចំនួន០៣ មានដូចជា វិទ្យាល័យ ហ៊ុន សែន វាលរេញ វិទ្យាល័យហ៊ុន សែន ព្រៃនប់ និងវិទ្យាល័យ ហ៊ុនសែន ស្ទឹងហាវ លើគម្រោងកែលម្អគុណភាពអប់រំ។ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត …

សូមអានបន្ត....

សេចក្តីសម្រេច ស្តីពីការបញ្ចប់ ជា “តំបន់លឿង” ចំពោះភូមិសាស្ត្រមួយផ្នែក នៃក្រុងព្រះសីហនុ និងភូមិសាស្ត្រមួយផ្នែក នៃស្រុកព្រៃនប់ និងការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សេចក្តីសម្រេច ស្តីពីការបញ្ចប់ ជា “តំបន់លឿង” ចំពោះភូមិសាស្ត្រមួយផ្នែក នៃក្រុងព្រះសីហនុ និងភូមិសាស្ត្រមួយផ្នែក នៃស្រុកព្រៃនប់ និងការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សូមអានបន្ត....

សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សូមអានបន្ត....

ការចុះពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង និងមណ្ឌលសុខភាពកោះរ៉ុង

ព្រឹកថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង និងមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលកំពុងដំណើរការសាងសង់រាល់ថ្ងៃ។ ជាមួយនេះឯកឧត្តម ក៏បានអញ្ជើញទៅមើលការសាងសង់អគារផ្នែកប្រតិបត្តិការសឹករងក្រុងកោះរ៉ុងផងដែរ ដែលទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ សូមជម្រាបផងដែរថា អាគាររដ្ឋបាលក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ភាគរយ មណ្ឌលសុខភាពកោះរ៉ុងសម្រេចបានប្រមាណជាង ១០០ភាគរយ និងអគារផ្នែកប្រតិបត្តិការសឹករងក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ ភាគរយ។

សូមអានបន្ត....

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ឱ្យបានគ្រប់ៗគ្នា

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ មានអាយុចាប់ពី១៨ឆ្នាំឡេីង (ពេលវេលាសល់មិនយូរទៀតទេ) សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ឱ្យបានគ្រប់ៗគ្នា​នៅតាមទីតាំងចំនួន​ ០៤ ចាប់ពីវេលាម៉ោង​ ៨ព្រឹក​ ដល់ម៉ោង​ ៥ល្ងាច​ មានដូចខាងក្រោម៖ ១/ ទីតាំងសាលារៀនឃ្លាំងលើ ( 066 300 678 ) ២/ ទីតាំងសាលារៀនសម្តេចឳ ( 016 498 558 ) ៣/ ទីតាំងសាលារៀនហ៊ុន សែន កម្មករ ( 016 863 227 ) ៤/ ទីតាំងសាលារៀនហ៊ុន សែន មិត្តភាព ( 097 483 3333 ) * អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ១/ បង្ការជម្ងឺកូវីដ-១៩ ២/ បង្កើតអង់ទីគ័រក្នុងខ្លួន ករណីឆ្លងជម្ងឺកូវីដ-១៩ …

សូមអានបន្ត....