ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

រសៀលថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។  

សូមអានបន្ត....

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំសវនកម្មនៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំសវនកម្មនៅខេត្តព្រះសីហនុ សម្រាប់កាលបរិច្ឆេទ២០២០ និងឆ្នាំពាក់ព័ន្ធ និងការចុះប្រមូលព័ត៌មាន ដើម្បីកំណត់បុរេសិក្សានិងរៀបចំផែនការសវនកម្មលើកិច្ចប្រតិបត្តិការស្ដីពីការគ្រប់គ្រងកាកសំណល់រឹងនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឡុង​ អាទិច្ចបូរា អគ្គលេខាធិការ​ នៃអជ្ញាធរសវនកម្មជាតិ តាមប្រព័ន្ធ Zoom Meeting ។

សូមអានបន្ត....

ទំនាស់រុំារ៉ៃរហូតដល់មានសាលដីកាស្ថាពរសាលាឧទ្ធរណ៍ត្រូវបានដោះស្រាយបញ្ចប់

រសៀលថ្ងៃអង្គា ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តសាលដីកាលេខ ៥៦ ”ដ” ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ របស់សាលាឧទ្ធរណ៍ លើទីតាំងដីស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ

សូមអានបន្ត....

ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុន អង្គភាពទទួលការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី

រសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព និងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី និងសាងសង់ប៉មជួយសង្គ្រោះបន្ថែម នៅតាមបណ្តោយឆ្នេរ ចាប់ពីចំនុចផែ៥០២ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ។

សូមអានបន្ត....