ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលសេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(ជំហានទី១)

ព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលសេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(ជំហានទី១) និងសេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងឃុំ សង្កាត់ ដោយមានការចូលរួមពី

សូមអានបន្ត....

លោក​ ឡុង​ ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះសីហនុ​ អញេីញចូលរួមវេទិកា​អន្តរជាតិ​ទីក្រុងវូស៊ី​

នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ ៧រោច​ ខែផល្គុន​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​២៥៦៥​ ត្រូវនឹងថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២២​ លោក​ ឡុង​ ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះសីហនុ​ អញេីញចូលរួមវេទិកា​អន្តរជាតិ​ទីក្រុងវូស៊ី​ សម្រាប់កិច្ចសហប្រតិបត្តិការទីក្រុងបងប្អូន​អន្តរជាតិ​ នៃប្រទេសសមាជិក RCEP តាមរយៈប្រព័ន្ធ​វីដេអូ​ Zoom Meeting។

សូមអានបន្ត....

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានអញ្ជើញកាត់ខ្សែបូណ៌សម្ពោធដាក់ឱ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ

រសៀលថ្ងៃពុធ ៦រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានអញ្ជើញកាត់ខ្សែបូណ៌សម្ពោធដាក់ឱ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ ដែលមានទីតាំងនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រតិភូក្រសួងសង្គមកិច្ច លោកអភិបាលរងខេត្ត លោក

សូមអានបន្ត....

ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគោលនយោបាយជាតិ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច

ព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារបច្ចេកទេសកុមារតូចក្រសួងពត៌មាន និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគោលនយោបាយជាតិ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីលោក លោកស្រីអនុ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍

ព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន

សូមអានបន្ត....