ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ឱ្យបានគ្រប់ៗគ្នា

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ មានអាយុចាប់ពី១៨ឆ្នាំឡេីង (ពេលវេលាសល់មិនយូរទៀតទេ) សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ឱ្យបានគ្រប់ៗគ្នា​នៅតាមទីតាំងចំនួន​ ០៤ ចាប់ពីវេលាម៉ោង​ ៨ព្រឹក​ ដល់ម៉ោង​ ៥ល្ងាច​ មានដូចខាងក្រោម៖ ១/ ទីតាំងសាលារៀនឃ្លាំងលើ ( 066 300 678 ) ២/ ទីតាំងសាលារៀនសម្តេចឳ ( 016 498 558 ) ៣/ ទីតាំងសាលារៀនហ៊ុន សែន កម្មករ ( 016 863 227 ) ៤/ ទីតាំងសាលារៀនហ៊ុន សែន មិត្តភាព ( 097 483 3333 ) * អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ១/ បង្ការជម្ងឺកូវីដ-១៩ ២/ បង្កើតអង់ទីគ័រក្នុងខ្លួន ករណីឆ្លងជម្ងឺកូវីដ-១៩ …

សូមអានបន្ត....

ការនាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី បាននាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាទាំងដូសទី១និងដូសទី២។ អញ្ជើញទទួលជំនួយនេះ តំណាងដោយឯកឧត្តម ឧត្តមនាវីឯកអ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ក្នុងនាមឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងទឹក ហើយពិធីប្រគល់ទទួលធ្វើឡើងនៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រ។

សូមអានបន្ត....

សេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារអូរចំណារ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារអូរចំណារ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  

សូមអានបន្ត....

សេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារស្ទឹងហាវ និងផ្សារកោងកាង ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

សេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារស្ទឹងហាវ និងផ្សារកោងកាង ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

សូមអានបន្ត....

ការចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយចំនួន ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ

ព្រឹកថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយចំនួន ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា អ្វីជាការប្ដេជ្ញាចិត្ត នៃការចាក់វ៉ាក់សាំងនេះ គឺដើម្បីបង្កើនភាពស៊ាំដល់រាងកាយរបស់ប្រជាពលរដ្ឋយើង ឱ្យមានសុខភាពមាំមួន តាមអង្គការសុខភាពពិភពលោកឱ្យដឹងថា ជម្រើសល្អបំផុតនៃវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩នេះគឺ៖ ទី១ ការចាក់វ៉ាក់សាំង ដែលបណ្តាប្រទេសនៅលើពិភពលោក កំពុងប្តេជ្ញាចិត្តសម្រុកខិតខំរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋប្រទេសរៀងៗខ្លួនដើម្បីឱ្យមានភាពស៊ាំ។

សូមអានបន្ត....