ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ហេង ស៉ឺ និងលោក ឡុង ឌីម៉ង់ បាន​អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង

រសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហេង ស៉ឺ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បាន​អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង សង្កាត់ (២០២២-២០២៤)។

សូមអានបន្ត....

ឯកឧត្តម កែវ ឡាយ និងលោក ជាវ វិជា្ជក់ បានអញ្ជើញជាអធិបតីសិក្ខាសាលាស្ដីអំពីការធ្វេីសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល

ព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ជាវ វិជា្ជក់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីសិក្ខាសាលាស្ដីអំពីការធ្វេីសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២ – ២០២៤) ក្រុង ស្រុក និងកម្មវិធីវិនិយោគឃុំ សង្កាត់ នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ម៉ែន ឃន អាយុ១០១ឆ្នាំ

លោកយាយអាយុ១០១ឆ្នាំ យំទារឱ្យកូនជូនទៅចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩។ ព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ម៉ែន ឃន អាយុ១០១ឆ្នាំ ដែលទីលំនៅក្នុងក្រុម៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្ដម ម៉ាង សុីណេត អភិបាលរង ខេត្តព្រះសីហនុ បានអញ្ជើញបើកកញ្ចប់វិញ្ជាសាប្រឡងសម្រាប់បេក្ខជន នៅមណ្ឌលប្រឡង វិទ្យាល័យក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២៧ ធ្នូ ២០២១ ឯកឧត្ដម ម៉ាង សុីណេត អភិបាលរង ខេត្តព្រះសីហនុ បានអញ្ជើញបើកកញ្ចប់វិញ្ជាសាប្រឡងសម្រាប់បេក្ខជន នៅមណ្ឌលប្រឡង វិទ្យាល័យក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ជាគណៈកម្មការមានភារកិច្ចនៅក្នុងមណ្ឌលប្រឡង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម អភិបាលរងខេត្ត ក៏

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១

ឯកឧត្តម គួច ចំរើន អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដំណើរការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២៧ខែធ្នូឆ្នាំ ២០២១ នេះបានដំណើរការទៅដោយរលូនក្រោមការចូលរួមបើកវិញ្ញាសាដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ ឃួន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពពាក់ព័ន្ធមួយចំនួទៀត។

សូមអានបន្ត....