ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង ស្តីពីការរុះរើសំណង់ និងការ្យផ្សេងៗដែលបានសាងសង់លើចំណីផ្លូវសាធារណៈរបស់រដ្ឋស្ថិតនៅលើផ្លូវលេខ៦០២ ក្នុងភូមិ១ សង្កាត់លេខ៣

សេចក្តីជូនដំណឹង ស្តីពីការរុះរើសំណង់ និងការ្យផ្សេងៗដែលបានសាងសង់លើចំណីផ្លូវសាធារណៈរបស់រដ្ឋស្ថិតនៅលើផ្លូវលេខ៦០២ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង ស្តីពីករណីសំណើសសាងសង់លំនៅឋានឡើងវិញ និង កាត់ឆ្វៀលដីចេញពីតំបន់អភិរក្សបរិស្ថានក្បាលឆាយ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិមានទីតាំងស្ថិតនៅ ភូមិភូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើនអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតស្ទូចត្រីដែលប្រារព្ធធ្វើឡើងនៅឃុំអូរឧកញ៉ាហេង និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតស្ទូចត្រីដែលប្រារព្ធធ្វើឡើងនៅឃុំអូរឧកញ៉ាហេង និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

សូមអានបន្ត....

ការអញ្ជើញចុះសួរទុក្ខ គ្រួសារលោក ចេង ខឿន អាយុ៦១ ឆ្នាំ ដែលមានសមាជិកគ្រួសារ ៨នាក់ក្នុងនោះមានពិការភាព ៦នាក់ ស្រី ២នាក់

នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តព្រះសីហនុ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងសប្បុរសជន បានអញ្ជើញចុះសួរទុក្ខ គ្រួសារលោក ចេង ខឿន អាយុ៦១ ឆ្នាំ ដែលមានសមាជិកគ្រួសារ ៨នាក់ក្នុងនោះមានពិការភាព ៦នាក់ ស្រី ២នាក់ សព្វថ្ងៃមានទីលំនៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ការអញ្ជើញចុះសួរទុក្ខ លោក ខាំ សំអាន មេភូមិស្វាយ អាយុ៧០ឆ្នាំ ដែលកំពុងមានជំងឺប្រចាំកាយ

នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តព្រះសីហនុ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងសប្បុរសជន បានអញ្ជើញចុះសួរទុក្ខ លោក ខាំ សំអាន មេភូមិស្វាយ អាយុ៧០ឆ្នាំ ដែលកំពុងមានជំងឺប្រចាំកាយ មានទីលំនៅ នៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....