ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការបើកឱ្យដំណើរការ ការអ៊ុតបេទីម លើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ

នៅព្រឹកថ្ងៃពុធ ២រោជ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរដោយឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកឱ្យដំណើរការ ការអ៊ុតបេទីម លើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀតនៃផ្លូវទាំងនេះ។ ក្នុងដំណេីរចុះពិនិត្យការអ៊ុតបេទីមនេះ​ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងប្រតិភូអមដំណើរ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងពេលដែលជម្ងឺកូវីដ-១៩ កំពុងឆ្លងរាលដាលនៅក្នុងសហគមន៍។

សូមអានបន្ត....

គម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០) ស្ថិតនៅភូមិ៤

គម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទទឹង៤០ម៉ែត្រ ស្របតាមប្លង់ប្រព័ន្ធសុរិយោដី។ ផែនការស្ថាបនា ផ្លូវលេខ២០០ ដែលស្ថិតនៅជុំវិញ មន្ទីរពេទ្យបង្អែកខេត្ត ក្នុងគោលបំណងធំៗ ចំនួន៤៖ -អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈ -លើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងសុខមាលភាពសាធារណៈ -លុបបំបាត់ការយកទីតាំងសាធារណៈមកធ្វើអាជីវកម្ម និងជាសម្បត្តិឯកជន -លើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ។ល។ ដើម្បីដំណើរការគម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)នេះទទួលបានជោគជ័យ រដ្ឋបាលខេត្ត ស្នើសុំកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅ និងកំពុងធ្វើការសាងសង់សំណង់មិនរៀបរយ នៅលើដីចំណីផ្លូវ (ផ្លូវលេខ២០០)នេះ ធ្វើការរុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះ មកឲ្យរដ្ឋបាលខេត្តធ្វើការ ស្ថាបនាផ្លូវ ទៅតាមផែនការអភិវឌ្ឍន៍របស់ខេត្ត។ តើបងប្អូនប្រជាពលរដ្ឋ និងយុវជនគ្រប់ស្រទាប់វណ្ណៈ គាំទ្ររដ្ឋបាលខេត្តក្នុងការស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០) ដែល ស្ថិតនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីជាផលប្រយោជន៍សាធារណៈដែរឬទេ? ការគាំទ្រ និងការលើកទឹកចិត្តពី បងប្អូន នឹងធ្វើឱ្យគម្រោងនេះដំណើរការបានជោគជ័យ។  

សូមអានបន្ត....

កិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក

រសៀលថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ និងវិស័យឯកជនត្រូវចូលរួមធ្វើការងារជាក្រុម ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងទៀតយើងក៏ត្រូវរកទីតាំងសណ្ឋាគារ ឬផ្ទះសំណាក់ណាដែលមានបន្ទប់ច្រើន ដើម្បីត្រៀមទទួលអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់យើង ដើម្បីធានាការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលការឆ្លងវីរ៉ុសកូវីដ-១៩ ក្នុងសហគមន៍ ។

សូមអានបន្ត....

ការបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ Universal Periodic Review (UPR)

ព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ Universal Periodic Review (UPR) នៅសណ្ឋាគារឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ។

សូមអានបន្ត....