ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យម៉ាស៊ីនផលិតអុកស៊ីសែន និងការសាងសង់សំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩

រសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យម៉ាស៊ីនផលិតអុកស៊ីសែន និងការសាងសង់សំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមអានបន្ត....

អគារមណ្ឌលសុខភាពក្រុងកោះរ៉ុង ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ និងត្រៀមដាក់ឱ្យដំណើរការ អគាររដ្ឋបាល និងអគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង

អាគារមណ្ឌលសុខភាពក្រុងកោះរ៉ុង ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ និងត្រៀមដាក់ឱ្យដំណើរការ អគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង ដើម្បីបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឱ្យដំណើរការអាគារមណ្ឌលសុខភាពក្រុងកោះរ៉ុង និងផ្សព្វផ្សាយការរៀបចំក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍ចាក់វ៉ាក់សាំង ដោយមានការអញ្ជើញចូល

សូមអានបន្ត....

ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរខេត្តកោះកុង ត្រូវបានរៀបចំជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំងដំបូងគេបង្អស់នៅកម្ពុជា

ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរខេត្តកោះកុង ត្រូវបានរៀបចំជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំងដំបូងគេបង្អស់នៅកម្ពុជា ពិធីផ្សព្វផ្សាយស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរខេត្តកោះកុង ជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម

សូមអានបន្ត....

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តព្រះសីហនុ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធសំបូរបែប មានផ្លូវថ្នល់ ផ្លូវថ្មើរជើង បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប គំនូសចរាចរណ៍ កម្រាលថ្មក្រនីត និងការដាំដើមឈើអមសងខាងផ្លូវជាដើម ជាការទាក់ទាញ និងលើកកម្ពស់សោភ័ណភាពខេត្តព្រះសីហនុ កាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវការរំលោភដីវត្តព្រៃប្រសិទ្ធិ ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

ដីវត្តព្រៃប្រសិទ្ធិ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលត្រូវបានរកឃើញអ្នករំលោភបំពាន ត្រូវបានឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះប្រកាសលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមការងារចម្រុះ និងបានប្រកាសដកហូត រួចប្រគេនជាទ្រព្យគរុភណ្ឌរបស់វត្តវិញ។

សូមអានបន្ត....