ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តនៅតំបន់ឆ្នេរ

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តនៅតំបន់ឆ្នេរ ដែនកោះ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ មានចំនួនសរុប១១១.៣២២ កើនឡើង១១៧,២៨% ក្នុងនោះភ្ញៀវជាតិ ១០៥.៣៨៩ កើនឡើង១១៥,៩៥% ភ្ញៀវបរទេស ៥.៩៣៣នាក់ កើនឡើង ១៤៣,៩៥%។ ចំពោះភ្ញៀវចូលតាមព្រលាន

សូមអានបន្ត....

ភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្បអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទីពីរ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ធៀបនឹងឆ្នាំ ២០២០ មានដូចខាងក្រោម៖

ភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្បអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទីពីរ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ធៀបនឹងឆ្នាំ ២០២០ មានដូចខាងក្រោម៖ ក. ភ្ញៀវសរុប ៤៤.២៤២ កើនឡើង១២៤,៣៨% ក្នុងនោះ៖

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យសកម្មភាពភ្ញៀវទេសចរមកលេងកម្សាន្តតាមបណ្តាកោះនានា ក្នុងក្រុងកោះរ៉ុង

ព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យសកម្មភាពភ្ញៀវទេសចរមកលេងកម្សាន្តតាមបណ្តាកោះនានា ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយភ្ញៀវទេសចរដែលមកលេងកម្សាន្ត នៅម៉ាហ្វីយា រីស៊ត

សូមអានបន្ត....

ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ស៊ីថានិងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំ

រសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំត្រៀមរៀបចំផែនការការពារសន្តិសុខសុវត្ថិភាពក្នុងពិធីសម្ពោធសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញអមដំណើរឯកឧត្តម ជា សុផារ៉ា ចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញអមដំណើរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តព្រះសីហនុ មានដូចជា រង្វង់មូលព្រះសិវៈ ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង

សូមអានបន្ត....