ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ត្រៀមបើកយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ

យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានសារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងទៅនឹងស្ថានភាព មេរោគបំប្លែងថ្មី អូមីក្រុងរួចមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ត្រៀមបើកយុទ្ធនាការទ្រង់ទ្រាយធំនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុឱ្យបានឆាប់រួចរាល់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងអង្គការអរុណរះកម្ពុជា

ព្រឹកថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងអង្គការអរុណរះកម្ពុជា ដែលជាជាមណ្ឌលជួយដល់កុមារមានផ្ទុក និងកើតជំងឺអេដស៍ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម សាយ សំអាល់ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសាសនិកឥស្លាម ក្នុងខេត្តព្រះសីហនុ

ថ្ងៃ៧មករា បានស្រោចស្រង់កម្ពុជាពីថ្លុកឈាម គំនរឆ្អឹង ទឹកភ្នែក និងបានបោះជំហានរីកចម្រើនជាបន្តបន្ទាប់។ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសាសនិកឥស្លាម ក្នុងខេត្តព្រះសីហនុ។ ពិធីនេះមានការចូល

សូមអានបន្ត....

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះ សំណាល និងប្រគល់ផ្ទះ១ខ្នង ដែលជា អំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ផ្ទះ១ខ្នង និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនព្រឹក។ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះ សំណាល និងប្រគល់ផ្ទះ១ខ្នង ដែលជា អំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនឈ្មោះ

សូមអានបន្ត....