ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការអញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងក្រុមហ៊ុនជាថវិកា និងសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងក្រុមហ៊ុនជាថវិកា និងសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោ ព្យាបាលជំងឺ កូវីដ-១៩ និងសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ- ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។

សូមអានបន្ត....

ការអញ្ជើញចុះត្រួតពិនិត្យការដ្ឋានចាក់ដីឈូសឆាយនៅតាមបណ្តោយវិថីតេជោ តភ្ជាប់ពីរវិថី២ធ្នូ

នារសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានចាក់ដីឈូសឆាយនៅតាមបណ្តោយវិថីតេជោ តភ្ជាប់ពីរវិថី២ធ្នូ មកចុងផ្លូវ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ការចុះពិនិត្យទីតាំងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ពន្លឿនការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស និងគុណភាពខ្ពស់។

សូមអានបន្ត....

ការចុះពិនិត្យនិងជម្រុញការស្តារប្រព័ន្ធអូរប្រឡាយ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤

រសៀលថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យនិងជម្រុញការស្តារប្រព័ន្ធអូរប្រឡាយ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង។ សូមបញ្ជាក់ផងដែរថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារស្តារអូរប្រឡាយ បាន និងកំពុងសស្រាក់សស្រាំដោយអនុវត្តការងារទាំងថ្ងៃទាំងយប់ ក្នុងការកាយស្តារអូរប្រឡាយនៅតាមទីតាំងសំខាន់ៗ ដើម្បីបើកមុខទឹកឱ្យហូរបានលឿន សំដៅសម្រេចឱ្យបានតាមផែនការគ្រោងទុក។

សូមអានបន្ត....

ការថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ

សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបានចូលរួមចំណែកជាវិភាគទាន នូវថវិកាចំនួន ៥០.០០០ដុល្លា (ហាសិបពាន់ដុល្លាអាមេរិក)ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ​ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ​កម្រិត​ស្រាល​បានចំនួន ៣៥៦ គ្រែ​ (គ្រែ០១ជាន់​) ឬអាចបានចំនួន ​៧១២ គ្រែ ​ប្រសិនប្រើគ្រែ០២ជាន់។ សូមគោរពជូនពរ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រ ជួបប្រទះពុទ្ធពរទាំង០៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ជាពិសេសគឺយកឈ្នះនឹងជំងឺកូវីដ-១៩។

សូមអានបន្ត....