ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាអាគារតេជោព្យាបាលជំងឺកូវីដ-១៩

ព្រឹកថៃ្ងចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាអាគារតេជោព្យាបាលជំងឺកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ និងឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង

ល្ងាចថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកអាសុីអាគ្នេយ៍ឆ្នាំ២០២១ រយៈពេល០៦ថ្ងៃ (១២-១៧ ធ្នូ២០២១) នៅឆ្នេរសុខា ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្លាស់ប្តូរបទពិសោធន៍ និងគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃ

ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្លាស់ប្តូរបទពិសោធន៍ និងគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃសម្រាប់ក្រុងព្រះសីហនុ ក្រោមកិច្ចសហការ និងការសម្របសម្រួលដោយអង្គការសហប្រជាជាតិសម្រាប់

សូមអានបន្ត....

ឯកឧ​ត្តម ម៉ាង​ ស៊ីណេត​ លោក ឡុង ឌីម៉ង់ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងលោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកាក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល​ ២០២២-២០២៤​

នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២១ ឯកឧ​ត្តម ម៉ាង​ ស៊ីណេត​ លោក ឡុង ឌីម៉ង់ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងលោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកាក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល​ ២០២២-២០២៤​ របស់រដ្ឋបាលខេត្តព្រះសីហនុ​។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកស្រី នួន សុភាព អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ លោកស្រី ម៉ៅ ស្រី

រសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកស្រី នួន សុភាព នាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ លោកស្រី ម៉ៅ ស្រី បុគ្គលិកអនាម័យក្រុង ដែលកំពុងសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....