ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd)

ព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) ដោយមានការចូលរួមពីលោក នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ។

សូមអានបន្ត....

កិច្ចប្រជុំប្រមូល និងគ្រប់គ្រងថវិកា ដែលទទួលបានពីភ្ញៀវទេសចរទៅកម្សាន្តតាមកោះ សម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិរក្សធនធានតំបន់ឆ្នេរ ក្នុងខេត្តព្រះសីហនុ

រសៀលថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំប្រមូល និងគ្រប់គ្រងថវិកា ដែលទទួលបានពីភ្ញៀវទេសចរទៅកម្សាន្តតាមកោះ សម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិរក្សធនធានតំបន់ឆ្នេរ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រធានសមាគមន៍ទូកទេសចរណ៍ និងម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរណ៍។

សូមអានបន្ត....

កិច្ចប្រជុំបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា

នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុកកំពង់សីលា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អង្គភាពពាក់ព័ន្ធផងដែរ។

សូមអានបន្ត....

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤

ព្រឹកថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

សូមអានបន្ត....

ជួបសំណេះសំណាល ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់បងប្អូនប្រជាការពារ បុគ្គលិកសំអាតអនាម័យឆ្នេរ ឆ្នាំឆ្នេរ បុគ្គលិកក្រុមហ៊ុនសម្អាតសំណល់សំណង់ និងបុគ្គលិកក្រុមហ៊ុនពិស្ណុការ

នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលរងខេត្តព្រះសីហនុ លោកអភិបាល ក្រុងព្រះសីហនុ និងមន្ទីរ អង្គភាពជំនាញ បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់បងប្អូនប្រជាការពារ បុគ្គលិកសំអាតអនាម័យឆ្នេរ ឆ្នាំឆ្នេរ បុគ្គលិកក្រុមហ៊ុនសម្អាតសំណល់សំណង់ និងបុគ្គលិកក្រុមហ៊ុនពិស្ណុការ សរុបចំនួន១៣៥នាក់ ដែលបានចូលរួមក្នុងការងារសម្អាតឆ្នេរនាពេលកន្លងមក។

សូមអានបន្ត....