ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យ រង្វង់មូលព្រះបដិមា ឧមាមហេស្វរ រង្វង់មូលព្រះថោង និងរង្វង់មូលសីហរាជមុខបី

ព្រឹកថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យ រង្វង់មូលព្រះបដិមា ឧមាមហេស្វរ រង្វង់មូលព្រះថោង និងរង្វង់មូលសីហរាជមុខបី ។ ហើយបន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានបន្តអញ្ជើញចុះពិនិត្យទីតាំងត្រៀមសាងសង់ស្ថានីយ៍ចម្រោះទឹកកង្វក់ទី៣ សង្កាត់លេខ៤ និងស្ថានីយ៍ចម្រោះទឹកកង្វក់ទី១ ស្ថានីយ៍ចម្រោះទឹកកង្វក់ទី២ ស្ថិតនៅសង្កាត់លេខ៣ ស្ថិតនៅក្រុងព្រះសីហនុ។

សូមអានបន្ត....

សេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារឯករាជ្យ ដែលមានអាសយដ្ឋានស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

សេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារឯករាជ្យ ដែលមានអាសយដ្ឋានស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

សូមអានបន្ត....

ការចុះពិនិត្យសកម្មភាពនៃការបង្រៀន និងការរៀន ព្រមទាំងការធ្វើតេស្តតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្ថិតនៅឃុំព្រៃនប់

ព្រឹកថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀន និងការរៀន ព្រមទាំងការធ្វើតេស្តតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្ថិតនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សា អនុវិទ្យាល័យសាគូរ៉ា ស្ថិនៅភូមិ៣ សង្កាត់លេខ១

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សា អនុវិទ្យាល័យសាគូរ៉ា ស្ថិនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ទៅកាន់ប្រជា ពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងដូសទី២ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងមកខេត្តព្រះសីហនុ ដើម្បីធ្វើការចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងបង្កើនភាពស៊ាំទប់ទល់នឹងជំងឺកូវីដ-១៩។ ទោះបីយើងមានវ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ក៏ដោយ តែត្រូវអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣.ការពារ ៣.កុំ ឱ្យបានជាប់ជាប្រចាំទាំងអស់គ្នា ដើម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ និងសុវត្ថិភាពទាំងអស់គ្នា។

សូមអានបន្ត....

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី២៥

ព្រឹកថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី២៥ ដែលមានការចូលពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការទាំង៥ ប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។

សូមអានបន្ត....