ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយជនអាណាថាគ្មានទីពឹង នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត

ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយជនអាណាថាគ្មានទីពឹង នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកា និងនំកញ្ចប់ ដល់ជនអាណាថាគ្មានទីពឹង ចំនួន៣៣ នាក់ ក្នុងមួយនាក់ ១០ម៉ឺនរៀល។

សូមអានបន្ត....

សូមជម្រាបជូនថា រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការជូនដំណឹងអំពីទីតាំង និងកាលវិភាគនៃការរៀបចំកម្មវិធីកំសាន្តសប្បាយ ក៏ដូចជាបង្ហាញខ្សែផ្លូវដែលមានការកក់ស្ទះចរាចរណ៍

សូមជម្រាបជូនថា រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការជូនដំណឹងអំពីទីតាំង និងកាលវិភាគនៃការរៀបចំកម្មវិធីកំសាន្តសប្បាយ ក៏ដូចជាបង្ហាញខ្សែផ្លូវដែលមានការកក់ស្ទះចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់ លើផេកផ្លូវការរបស់រដ្ឋបាលខេត្ត និងសារព័ត៌មានជាច្រើនទៀត។

សូមអានបន្ត....

គិតត្រឹមថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានចំនួនសរុប១៦៧.០០១នាក់

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គស ២០២៤ ស្ថិតនៅទីលានតេជោ

នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គស ២០២៤ ស្ថិតនៅទីលានតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមអានបន្ត....