ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់បទបង្ហាញរបស់ក្រុមហ៊ុនATR សាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនិងគម្រោងវិនិយោគទីលានចាក់សំរាម

នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់បទបង្ហាញរបស់ក្រុមហ៊ុនATR សាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងគម្រោងវិនិយោគទីលានចាក់សំរាម ដែលមានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង អភិបាលស្រុក និងប្រធានមន្ទីរជំនាញពាក់ព័ន្ធ។

សូមអានបន្ត....

លោក សារ៉េត បូរ៉ាមី អគ្គនាយករង នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអូរត្រេះ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោក សារ៉េត បូរ៉ាមី អគ្គនាយករង នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអូរត្រេះ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក កងម្លាំងទាំង៣ លោក លោកស្រីប្រធានការិយាល័យ-អង្គភាពជុំវិញស្រុក និងប្រជាពលរដ្ឋក្នុងឃុំអូរត្រេះផងដែរ។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុមានបំណងរៀបចំតំបន់អេកូទេសចរណ៍តាមដងព្រែកទឹកសាប

ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានដឹកនាំ ក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធចុះពិនិត្យដំណើរការស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ទីតាំងគឺ នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ និងរោងចក្រកែច្នៃផ្លែឈើ ជិន ហួយ(ខេមបូឌា)ឯ.ក ដែលមានទីតាំងជាប់នឹងព្រែកទឹកសាប ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្ត និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃការអនុវត្តចលនាប្រឡងប្រណាំង ឃុំ-សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តព្រះសីហនុ

រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរងខេត្ត និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃការអនុវត្តចលនាប្រឡងប្រណាំង ឃុំ-សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ អង្គភាព មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធជាសមាជិកគណៈកម្មការ។

សូមអានបន្ត....