ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១

ឯកឧត្តម គួច ចំរើន អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដំណើរការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២៧ខែធ្នូឆ្នាំ ២០២១ នេះបានដំណើរការទៅដោយរលូនក្រោមការចូលរួមបើកវិញ្ញាសាដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ ឃួន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពពាក់ព័ន្ធមួយចំនួទៀត។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត លោក គង់ វិតាណៈ និងលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ

ព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ាង ស៊ីណេត លោក គង់ វិតាណៈ និងលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំរបស់ទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ និងលើកទិសដៅអនុវត្តផែនការឆ្នាំ២០២២ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអន្តរវិស័យ ប្រធានអនុប្រធាន

សូមអានបន្ត....

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សា លទ្ធផលបឋមនៃការចុះបេសកកម្ម របស់តំណាងធនាគារពិភពលោក

ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សា លទ្ធផលបឋមនៃការចុះបេសកកម្ម របស់តំណាងធនាគារពិភពលោក តាមប្រព័ន្ធ Zoom Meeting។

សូមអានបន្ត....

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពង្រាងសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តព្រះសីហនុ

រសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពង្រាងសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងតំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។

សូមអានបន្ត....

ឯកឧត្តម យឹម សាលីន និងលោកឡុងឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមបិទសិក្ខាសាលាដកស្រង់បទពិសោធន៍ ស្ដីពីការប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន KSWM GAEA MIZUDA

សិក្ខាសាលាដកស្រង់បទពិសោធន៍ស្ដីពីការប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន KSWM GAEA MIZUDA និងការគ្រប់គ្រងតាមប្រព័ន្ធទំនើប APP ព្រមទាំងទស្សនកិច្ចសិក្សានៅទីលានទុកដាក់សំរាមសំណល់រឹង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម យឹម សាលីន អគ្គនាយកសហគ្រាសគ្រប់គ្រង

សូមអានបន្ត....