ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក ស៊ឹម សំណាង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក ស៊ឹម សំណាង អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដែលបានទទួលមរណភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ដោយជំងឺលើសឈាម ។

សូមអានបន្ត....

កិច្ចប្រជុំពិនិត្យករណីវិវាទដីធ្លីរវាងលោក គិត ប៊ុន លោកស្រី ឡឹក លក្ខណា និងលោកម៉ម ឈៀង នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិនិត្យករណីវិវាទដីធ្លីរវាងលោក គិត ប៊ុន លោកស្រី ឡឹក លក្ខណា និងលោកម៉ម ឈៀង ស្ថិតនៅភូមិ ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងតំណាងគូភាគីផងដែរ។

សូមអានបន្ត....

កិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២០

ព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២០ ដើម្បីពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត លោកនាយករដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។

សូមអានបន្ត....

សកម្មភាពនៃដាំកូនកោងកាងចំនួន ២,០០០ដើមរបស់រដ្ឋបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃអាទិត្យ ១៥កើតខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាងចំនួន ២,០០០ដើម នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សូមអានបន្ត....