ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការចុះពិនិត្យមើលអំពីបញ្ហា អានាម័យបរិស្ថានទាំងក្នុងសាលានិងក្រៅសាលា លោកម៉ាង ស៊ីណេត រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត និងអង្គភាពពាក់ព័ន្

នៅរសៀលថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធបានចុះពិនិត្យមើលអំពីបញ្ហា អានាម័យបរិស្ថានទាំងក្នុងសាលានិងក្រៅសាលា ដើម្បីធ្វើយ៉ាងណាឱ្យការដំណើរការនៃការសិក្សារបស់ប្អូនៗសិស្សានុសិស្ស មានអនាម័យបរិស្ថានល្អ និងចៀសផុតពីជំងឺកូវីដ១៩។ ដើម្បីធានាឲ្យការចូលសិក្សារបស់ប្អូនប្អូនសិស្សានុសិស្ស ដែលចាប់ផ្ដើមដំណើរការ ឡើងវិញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ។

សូមអានបន្ត....

ពិធីប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ

នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិកឧត្តមក្រុមប្រឹក្សា

សូមអានបន្ត....

ឯកឧត្តម​បណ្ឌិត​ ម៉ុង​ ឬទ្ធី​ ​ បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត នឹងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្នុង​ខេត្ត​ព្រះសីហនុ

នៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី៣) ដឹកនាំដោយ​ ឯកឧត្តម​បណ្ឌិត​ ម៉ុង​ ឬទ្ធី​ សមាជិក​ព្រឹទ្ធសភា​ បានជួបពិភាក្សាការងារជា

សូមអានបន្ត....

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

សូមអានបន្ត....