ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សាធារណជន និងមន្ត្រីរាជការទាំងអស់ ឱ្យបានជ្រាបថា ៖ ដើម្បីអនុវត្តនូវវិធានការការពារ និង ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ រដ្ឋបាលខេត្តបានបោះពុម្ភដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid- នៅមុខច្រកចូលបរិវេណ និងអគាររដ្ឋបាលសាលាខេត្តព្រះសីហនុ។ ដូចនេះ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សាធារណជន និងមន្ត្រីរាជការទាំងអស់ មុនចូលបរិវេណសាលាខេត្ត ឬចូលអគាររដ្ឋបាលសាលាខេត្ត ត្រូវតែស្កេន QR Code «ទប់ស្កាត់កូវីដ Stop Covid- ជាមុនសិន។

សូមអានបន្ត....

ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code នៅទូទាំងប្រទេស “ទប់ស្កាត់កូវីដ Stop Covid”

រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code នៅទូទាំងប្រទេស “ទប់ស្កាត់កូវីដ Stop Covid” នៅតាមមន្ទីរ អង្គភាព សណ្ឋាគារ ផ្ទះសំណាក់ តំបន់កម្សាន្ត ទីប្រជុំជន និងផ្សារជាដើម ។ តាមរយៈការដាក់ឱ្យប្រើប្រព័ន្ធ QR Code នៅទូទាំងប្រទេស “ទប់ស្កាត់កូវីដ Stop Covid” មន្ត្រីរាជការសាលាខេត្ត និងសាធារណជន អាចស្កេននៅពេលចូលទីតាំងដែលមានមនុស្សចេញ-ចូលច្រើន និងទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺកូវីដ ។

សូមអានបន្ត....

ពិធីសម្ពោធជាផ្លូវការគម្រោងក្រុមហ៊ុន លន សុីធី ឡូតធឺសសុីថោន មានទីតាំងស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់

នៅព្រឹកថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ ពិធីសម្ពោធជាផ្លូវការគម្រោងក្រុមហ៊ុន លន សុីធី ឡូតធឺសសុីថោន មានទីតាំងស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។

សូមអានបន្ត....

សេចក្តីជូនដំណឹង ជម្រាបមកម្ចាស់សណ្ឋាគារ ហ័ងហ្គ័នជាយឺ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សេចក្តីជូនដំណឹង ជម្រាបមកម្ចាស់សណ្ឋាគារ ហ័ងហ្គ័នជាយឺ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ជម្រាបមកម្ចាស់សណ្ឋាគារ ជីងប៉ីទាំង៣ សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីងប៉ី នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សេចក្តីជូនដំណឹង ជម្រាបមកម្ចាស់សណ្ឋាគារ ជីងប៉ីទាំង៣ សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីងប៉ី នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....