ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ករណីរថយន្តក្រឡុកស៊ីម៉ង់ត៌ចំនួន០១គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត

សូមជម្រាបជូន កាលពីយប់ថ្ងៃទី​០៩ ខែមីនា​ ឆ្នាំ២០២១ មានករណីរថយន្តក្រឡុកស៊ីម៉ង់ត៌ចំនួន០១គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត បានបន្លំដឹកអ្នកដំណើរម្នាក់ ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យត្រង់ចំនុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ឃាត់មកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

សូមអានបន្ត....

បទល្មើសរបស់រថយន្តតាក់ស៊ីចំនួន០៣គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ

សូមជម្រាបជូន កាលពីយប់ថ្ងៃទី​០៨ ខែមីនា​ ឆ្នាំ២០២១ មានករណីរថយន្តតាក់ស៊ីចំនួន០៣គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ បានបើកគេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យ ដោយវាងទៅតាមផ្លូវល្បឿនលឿន​ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

សូមអានបន្ត....

សេចក្តីជូនដំណឹង ជម្រាបមកលោក មាស ម៉ើ ជាម្ចាស់ផ្ទះមានបន្ទប់ជួល ស្ថិតនៅផ្លូវលេខ១០៣៧ ភូមិ២ សង្កាត់លេខ៤

សេចក្តីជូនដំណឹង ជម្រាបមកលោក មាស ម៉ើ ជាម្ចាស់ផ្ទះមានបន្ទប់ជួល ស្ថិតនៅផ្លូវលេខ១០៣៧ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

ការកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់ទៅលើអ្នកបើកបររថយន្តតាក់ស៊ី ដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា

អ្នកបើកបររថយន្តតាក់ស៊ី ដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ បច្ចុប្បន្នភាព៖ សូមជម្រាបជូនថា អ្នកបើកបររថយន្តតាក់ស៊ី ម៉ាក Highlander ព័ណ៌ស ពាក់ស្លាកលេខ2BD-7028 ដែលបានដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

សូមអានបន្ត....