ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ករណីរថយន្តចំនួន០២គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ ចំនួន០១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន០១គ្រឿង មានគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ

សូមជម្រាបជូន កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ករណីរថយន្តចំនួន០២គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ ចំនួន០១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន០១គ្រឿង មានគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាងទៅតាមផ្លូវល្បឿនលឿនគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

សូមអានបន្ត....

ការថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ

ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងលោកឧកញ៉ា រតន: សម្បត្តិ ព្រមទាំងបងប្អូនសប្បុរសជនជាច្រើនទៀត បានបន្តឧបត្ថម្ភចំណីអាហារ មីកំប៉ុង ផ្លែឈើ ទឹកបរិសុទ្ធ និងភេសជ្ជៈ ដល់ក្រុមការងារជួរមុខកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ គ្រប់គោលដៅនៅក្នុងក្រុងព្រះសីហនុ។ សកម្មភាពនៃការចូលរួមចែករំលែកនេះ គឺបានឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព ការរួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជម្រុញទឹកចិត្តដល់ដល់បងប្អូន ក្រុមការងារប្រចាំគោលដៅ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត៕

សូមអានបន្ត....

ព័ត៌មាន updateអំពីជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ

គិតត្រឹមម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន០៥នាក់ទៀតហើយ ក្នុងនោះមានខ្មែរ០២នាក់។ តុល្យការអ្នកជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ មានចំនួន ១១៦នាក់ ស្រី៤៧នាក់។  

សូមអានបន្ត....

សេចក្តីជូនដំណឹង

សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ បានទទួលពីក្រសួងសុខាភិបាល វ៉ាក់សាំងប្រភេទ Sinopharm ចំនួន ៦ ៦០០ដូស (dose) សម្រាប់ចាក់ជូនមនុស្សក្រុមអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ស្មើចំនួនមនុស្ស ៣ ៣០០នាក់ នៅពេលនេះគឺបានចាក់គ្រប់ចំនួនវ៉ាក់សាំងដែលមានរួចហើយ។ ចំពោះវ៉ាក់សាំងប្រភេទ Astra Zeneca រដ្ឋបាលខេត្តទទួលបានចំនួន ១៥ ០០០ដូស (dose) ហើយត្រូវចាក់ជូនដល់ក្រុមមនុស្សងាយរងគ្រោះមានអាយុ ចាប់ពី ៦០ឆ្នាំឡើង នៅបន្តដំណើរការជាធម្មតា។

សូមអានបន្ត....