ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការ update ទាក់ទងជំងឺកូវីដ-១៩គិតត្រឹមម៉ោង០៧ និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា

ខេត្តព្រះសីហនុ៖ គិតត្រឹមម៉ោង០៧ និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ មិនមានអ្នកវិជ្ជមានថ្មី មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន១៣នាក់។ តុល្យការអ្នកជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ មានចំនួន៩០នាក់ ស្រី៣៩នាក់។  

សូមអានបន្ត....

សេចក្តីសម្រេច ស្តីពីការបញ្ចប់ ជាមណ្ឌលចត្តាឡីស័ក និងអនុញ្ញាតឱ្យដំណើការអាជីវកម្មឡើងវិញ ចំពោះសណ្ឋាគារ-កាស៊ីណូ ជីនប៉ី១

សេចក្តីសម្រេច ស្តីពីការបញ្ចប់ ជាមណ្ឌលចត្តាឡីស័ក និងអនុញ្ញាតឱ្យដំណើការអាជីវកម្មឡើងវិញ ចំពោះសណ្ឋាគារ-កាស៊ីណូ ជីនប៉ី១ មានទីតាំងស្ថិតនៅផ្លូវលេខ១០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

សកម្មភាពចូលទន្ទ្រានកាន់កាប់ដីរដ្ឋ មានការកំរើកឡើងគួរឱ្យកត់សម្គាល់

ខណៈពេលដែលអាជ្ញាធរខេត្តកំពុងមមាញឹកក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩នៅក្នុងខេត្តព្រះសីហនុ ក៏មានក្រុមឆ្លៀតឱកាសបានធ្វើសកម្មភាពចូលទន្ទ្រានកាន់កាប់ដីរដ្ឋ មានការកំរើកឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅចំណុចគន្លងផ្លូវល្បឿនលឿន គន្លងបង្គោលខ្សែភ្លើងក្នុងតំបន់ការពារព្រែកទឹកសាបក្បាលឆាយ និងដីគម្របព្រៃឈើ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់។ សូមគណៈបញ្ជាការឯកភាពស្រុកគោលដៅ និងមន្ត្រីជំនាញពាក់ព័ន្ធ ចាត់វិធានការក្តៅបំផុតលើបុគ្គលដែលបំផ្លិចបំផ្លាញព្រៃឈើ និងចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ កុំមានការលើកលែង។  

សូមអានបន្ត....

ការupdateទាក់ទងជំងឺកូវីដ-១៩គិតត្រឹមម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា

គិតត្រឹមម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកវិជ្ជមានថ្មី០១នាក់ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន០២នាក់ ។ តុល្យការអ្នកជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ មានចំនួន១០៣នាក់ ស្រី៤៥នាក់។

សូមអានបន្ត....

អនុក្រឹត្យស្ដីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ

អនុក្រឹត្យស្ដីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

សូមអានបន្ត....