ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការចុះត្រួតពិនិត្យទីតាំងនៅតាមបណ្តោយវិថី​តេជោ​ តភ្ជាប់ពីវិថី​ ២ធ្នូ មកចុងផ្លូវ​ ៥០២ ស្ថិតនៅតំបន់ពយតាមូង​

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងនៅតាមបណ្តោយវិថី​តេជោ​ តភ្ជាប់ពីវិថី​ ២ធ្នូ មកចុងផ្លូវ​ ៥០២ ស្ថិតនៅតំបន់ពយតាមូង​ ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីត្រៀមទុកសម្រាប់រៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ។

សូមអានបន្ត....

សំណើសុំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinopharm បន្ថែមចំនួន ១០.០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលជាប់ចត្តាឡីស័ក ប្រជានេសាទ និងប្រជាពលរដ្ឋធ្វើការងារនៅក្រៅខេត្ត ចំនួន ៥.០០០នាក់

សំណើសុំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinopharm បន្ថែមចំនួន ១០.០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលជាប់ចត្តាឡីស័ក ប្រជានេសាទ និងប្រជាពលរដ្ឋធ្វើការងារនៅក្រៅខេត្ត ចំនួន ៥.០០០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

សូមអានបន្ត....

ការចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់

ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ មានឃុំអូរឧកញ៉ាហេង ឃុំសំរុង ឃុំជើងគោ និងឃុំទឹកល្អក់។

សូមអានបន្ត....

បទបញ្ជាដល់ អភិបាលក្រុងស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការបន្ទាន់ដាច់ខាត ចំពោះការប្រមូលផ្តុំ ជួបជុំគ្នា ហូបចុក ផឹកស៊ី នៅតាមទីតាំងសាធារណៈ…

ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានចេញ អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ បារ រង្គសាល និងទីតាំងមួយចំនួនទៀត។ល។ ចាប់ពីម៉ោងនេះតទៅ ករណីរកឃើញ ត្រូវធ្វើការផាកពិន័យ និងបិទទីតាំងនោះដោយគ្មានការលើកលែងឡើយ។ ចំពោះតូបលក់អាហារ អាហារដ្ឋាន និងភោជនីយដ្ឋាន អនុញ្ញាតបានសម្រាប់តែការលក់ដូរដោយវេចខ្ចប់ប៉ុណ្ណោះ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល។

សូមអានបន្ត....

សារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សូមអានបន្ត....