ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោកអភិបាលរងខេត្ត ផ្តល់អនុសាសន៍ជូនកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលប្រចាំឆ្នាំ ២០២១

លោកអភិបាលរងខេត្ត ផ្តល់អនុសាសន៍ជូនកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលប្រចាំឆ្នាំ ២០២១ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៌ថា អ្នករដ្ឋបាលត្រូវប្រកាន់ខ្ជាប់ជាអ្នកដឹកនាំ ជាការទទួលខុសត្រូវប្រកាន់ភ្ជាប់នូវវិន័យ ក្រមសីលធម៌ ភាពថ្លៃថ្នូរ អកប្បកិរិយាសុភាពរាបសារ ទន់ភ្លន់ ចេះយល់អារម្មណ៌អ្នកដទៃ ដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព។ អ្នករដ្ឋបាលមានរបៀបរបប

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ត្រៀមបើកយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ

យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានសារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងទៅនឹងស្ថានភាព មេរោគបំប្លែងថ្មី អូមីក្រុងរួចមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ត្រៀមបើកយុទ្ធនាការទ្រង់ទ្រាយធំនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុឱ្យបានឆាប់រួចរាល់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងអង្គការអរុណរះកម្ពុជា

ព្រឹកថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងអង្គការអរុណរះកម្ពុជា ដែលជាជាមណ្ឌលជួយដល់កុមារមានផ្ទុក និងកើតជំងឺអេដស៍ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម សាយ សំអាល់ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសាសនិកឥស្លាម ក្នុងខេត្តព្រះសីហនុ

ថ្ងៃ៧មករា បានស្រោចស្រង់កម្ពុជាពីថ្លុកឈាម គំនរឆ្អឹង ទឹកភ្នែក និងបានបោះជំហានរីកចម្រើនជាបន្តបន្ទាប់។ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសាសនិកឥស្លាម ក្នុងខេត្តព្រះសីហនុ។ ពិធីនេះមានការចូល

សូមអានបន្ត....