ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាយ សំអាល់

សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោកជំទាវ ដែលបានចូលរួមចំណែកជាវិភាគទាន នូវថវិកាចំនួន ១០០.០០០ ដុល្លា (មួយរយពាន់ដុល្លាអាមេរិក) ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ​ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ​កម្រិត​ស្រាល​បានចំនួន ៣៥៦ គ្រែ​ (គ្រែ០១ជាន់​) ឬអាចបានចំនួន ​៧១២ គ្រែ ​ប្រសិនប្រើគ្រែ០២ជាន់។ សូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ ជួបប្រទះពុទ្ធពរទាំង០៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ជាពិសេសគឺយកឈ្នះនឹងជំងឺកូវីដ-១៩។

សូមអានបន្ត....

ការចេញសេចក្តីសម្រេចបើកឱ្យដំណើរការ ផ្សារចំនួន០៣

គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចបើកឱ្យដំណើរការ ផ្សារចំនួន០៣ មានដូចជា ផ្សារលើ ផ្សារដារ៉ាសំណាង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ (ហៅផ្សារចិន)នៅក្នុងក្រុងព្រះសីហនុ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបានឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃ ពីអនុគណៈកម្មការទី៦ (អនុគណៈកម្មការរៀបចំ គ្រប់គ្រងផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន និងអាជីវកម្មលក់ដូររបស់ប្រជាពលរដ្ឋ)។ ដោយឡែកចំពោះផ្សារនៅក្នុងស្រុកព្រៃនប់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារអនុគណៈកម្មការទី៦ បានចុះបានពិនិត្យ និងផ្សព្វផ្សាយដល់អ្នកគ្រប់គ្រងផ្សារចំនួន ០៣ គឺផ្សារវាលរេញ ផ្សារអូរចំណារ និងផ្សារកោះខ្យង អំពីលក្ខខណ្ឌនៅក្នុងការបើកដំណើរការផ្សារឡើងវិញ ជាពិសេសការអនុវត្តតាមវិធានរដ្ឋបាល និងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ មកដល់ពេលនេះ ក្រុមការងារអនុគណៈកម្មការទី៦ បានទទួលពាក្យស្នើសុំបើកដំណើរការផ្សារឡើងវិញ មានចំនួន០២ផ្សារ គឺផ្សារវាលរេញ និងផ្សារអូរចំណារ។ ក្នុងនោះក្រុមការងារអនុគណៈកម្មការទី៦ នឹងចុះទៅត្រួតពិនិត្យ តាមពាក្យស្នើសុំ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

សូមអានបន្ត....

ការចុះពិនិត្យការកែលម្អសោភ័ណភាពនៅរង្វង់មូលតោពីរ និងសួនច្បារខាងមុខវេទិកា ៧មករា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

ព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យការកែលម្អសោភ័ណភាពនៅរង្វង់មូលតោពីរ និងសួនច្បារខាងមុខវេទិកា ៧មករា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សេចក្តីជូនព័ត៌មាន ស្តីពីយុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»

សេចក្តីជូនព័ត៌មាន ស្តីពីយុទ្ធនាការជាតិ ក្រោមប្រធានបទ«រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»

សូមអានបន្ត....

ការចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ

ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

សូមអានបន្ត....