ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសស្តីពីការពង្រឹងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS)

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសស្តីពីការពង្រឹងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូថ្នាក់ក្រោមជាតិមកពីប្រទេសចំនួន៥ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន ព្រមទាំងដៃគូអភិវឌ្ឍន៍អន្តរជាតិសរុបចំនួន ៤៧រូប នៅសណ្ឋាគារអុិនធើខនធីនែនថល ទីក្រុងបាងកក ប្រទេសថៃ។

សូមអានបន្ត....

សារលិខិតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូលឆ្នាំ ៤៧ឆ្នាំ

សារលិខិតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូលឆ្នាំ ៤៧ឆ្នាំ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើ បាឋកថា និងសំណេះសំណាល ដល់នាយទាហាន យោធាចារ្យ នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើ បាឋកថា និងសំណេះសំណាល ដល់នាយទាហាន យោធាចារ្យ នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម ដែលប្រារព្ធឡើងនៅសាលា នាយទាហានសកម្ម ស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គី មុនីជ័យ ខេត្តកំពង់ស្ពឺ។

សូមអានបន្ត....

លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំបំពង់បណ្តាញផ្លូវកាប្លិ៍ក្រោមដី របស់ទូរគមនាគមន៍កម្ពុជាចំនួន ២៨ខ្សែ ក្នុងរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ

រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំបំពង់បណ្តាញផ្លូវកាប្លិ៍ក្រោមដី របស់ទូរគមនាគមន៍កម្ពុជាចំនួន ២៨ខ្សែ ក្នុងរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ដែលអនវត្តជីកកប់បំពង់តាមបណ្តោយផ្លូវ កាត់ទទឹងផ្លូវនិងខួងកាត់ទទឹងផ្លូវ និងស្នើសុំអនុញ្ញាតជួសជុលសាងសង់បំពង់ និងបន្ទប់កាប្លិ៍ក្រោមដីឡើងវិញ។

សូមអានបន្ត....

ឯកឧត្តម នាយឧត្តម សេនីយ៍ យូ ស៊ុនឡុង និងឯកឧត្តម គួច ចំរើន ​បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម នាយឧត្តម សេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ដែលស្ថិតនៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....