ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីជប់លៀងលើនាវា (ADMIRAL PANTELEEV) នៃកងទ័ពជើងទឹកសហព័ន្ធរុស្សី ប្រចាំតំបន់ប៉ាស៊ីហ្វិក

នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីជប់លៀងលើនាវា (ADMIRAL PANTELEEV) នៃកងទ័ពជើងទឹកសហព័ន្ធរុស្សី ប្រចាំតំបន់ប៉ាស៊ីហ្វិក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលំហរសមុទ្រ និងជាមេបញ្ជាការកងទ័ពជើងទឹក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សូមអានបន្ត....

ភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកលេងកម្សាន្ត នៅខេត្តព្រះសីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន ២៦២.៤១១នាក់

ភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកលេងកម្សាន្ត នៅខេត្តព្រះសីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន ២៦២.៤១១នាក់

សូមអានបន្ត....

អបអរសាទរ លទ្ធផលបឋម នៃជំនួបទាំង២ជើង រវាងទូក ង «ព្រះសីហនុសែនជ័យ បារមីជំទាវម៉ៅ» របស់ខេត្តព្រះសីហនុ និង«ម្ជុលពេជ្រតេជោសែនជ័យ» របស់ខេត្តកណ្តាល

អបអរសាទរ លទ្ធផលបឋម នៃជំនួបទាំង២ជើង រវាងទូក ង «ព្រះសីហនុសែនជ័យ បារមីជំទាវម៉ៅ» របស់ខេត្តព្រះសីហនុ និង«ម្ជុលពេជ្រតេជោសែនជ័យ» របស់ខេត្តកណ្តាល ក្នុងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។ -ជើងទី១ «ព្រះសីហនុសែនជ័យ បារមីជំទាវម៉ៅ» ទទួលបានជ័យជំនះ -ជើងទី២ «ព្រះសីហនុសែនជ័យ បារមីជំទាវម៉ៅ» ទទួលបានជ័យជំនះ។

សូមអានបន្ត....

សូមគោរពថ្លែងអំណរគុណ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីដំណើរកម្សាន្ត ចំនួន ០១យប់ ០២ថ្ងៃ នៅក្រុងកោះរ៉ុង

សូមគោរពថ្លែងអំណរគុណ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីដំណើរកម្សាន្ត ចំនួន ០១យប់ ០២ថ្ងៃ នៅក្រុងកោះរ៉ុង ជូនបេក្ខជនជ័យលាភី ក្នុងការប្រកួតប្រជែងផលិតខ្សែវីដេអូខ្លីក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»។

សូមអានបន្ត....

លោក ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម ជាមួយលោកវរនាវីទោ Roman Mokhov មេបញ្ជាការនាវាកងទ័ពជើងទឹករុស្សី ឈ្មោះ Admiral Panteleev

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានទទួលជួបសម្តែងការគួរសម ជាមួយលោកវរនាវីទោ Roman Mokhov មេបញ្ជាការនាវាកងទ័ពជើងទឹករុស្សី ឈ្មោះ Admiral Panteleev ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក និងចាក់ចេញទៅវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមអានបន្ត....