ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញស្តីពីបច្ចេកវិទ្យាអាងប្រព្រឹត្តិកម្មទឹកកខ្វក់

ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញស្តីពីបច្ចេកវិទ្យាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលរងក្រុង និងប្រធានមន្ទីរ អង្គភាព។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញអំពីវឌ្ឍនភាពការងាររៀបចំដំណើរការរថយន្តក្រុងសាធារណៈ

ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញអំពីវឌ្ឍនភាពការងាររៀបចំដំណើរការរថយន្តក្រុងសាធារណៈ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាព ពាកព័ន្ធ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន ការអនុវត្ត ពេលវេលាបញ្ចេញនិងប្រមូល និងដឹកជញ្ជូនសំរាម ក្រុងព្រះសីហនុ

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន ការអនុវត្ត ពេលវេលាបញ្ចេញនិងប្រមូល និងការដឹកជញ្ជូនសំរាម ក្រុងព្រះសីហនុ ដោយមានការចូលរួមដោយផ្ទាល់ពី តំណាងសង្កាត់ទាំង៤, មេភូមិទាំង១៦, ក្រុមហ៊ុនប្រមូលសំរាម KSWM និងក្រុមហ៊ុនប្រមូលសំណល់សំណង់ទាំង៣ នៅសាលាក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ មន្រ្តីកិច្ចសន្យាសាលាខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មកធ្វេីតេស្តរកសារធាតុញៀន

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ មន្រ្តីកិច្ចសន្យាសាលាខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មកធ្វេីតេស្តរកសារធាតុញៀន ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការ លុបបំបាត់គ្រឿងញៀនដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច បវធិបតី «សម្អាតខ្លួនយេីងជាមុនសិន» «សូមនិយាយថាទេ ចំពោះគ្រឿងញៀន»

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅវត្តឥន្ទញ្ញាណ (វត្តក្រោម)

នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបុណ្យមាឃបូជានៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ប្រជាពលរដ្ឋ និងពុទ្ធបរស័ទ។

សូមអានបន្ត....