ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកJason Choi នាយកក្រុមហ៊ុន SUNWAH ចូលជួបសំដែងការគួរសម

ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកJason Choi នាយកក្រុមហ៊ុន SUNWAH ចូលជួបសំដែងការគួរសម និងស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពន្លឿនការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពន្លឿនការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយ រៀបចំប្រារព្ធពិធីបុណ្យមាឃបូជា

នារសៀលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយ រៀបចំប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ពិធីសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ “និទ្ទេស A B C”​ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន

រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ពិធីសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ “និទ្ទេស A B C”​ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះជួយ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋាន នៅចំណុចខ្មែធ្វើបាន

ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋាន នៅចំណុចខ្មែធ្វើបាន ដើម្បីជំរុញការរៀបចំចំណតរថយន្ត​ និងកែលម្អសោភ័ណភាព សម្រាប់បងប្អូនទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្ត និងថតរូបទុកជាអនុស្សាវរីយ៍។

សូមអានបន្ត....