ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

អនុញ្ញាតឱ្យដំណើរការឡើងវិញអាជីវកម្មរបស់សណ្ឋាគារ កាស៊ីណូជីនស៊ីកួយជូ (ជីនប៉ី២)

អនុញ្ញាតឱ្យដំណើរការឡើងវិញអាជីវកម្មរបស់សណ្ឋាគារ កាស៊ីណូជីនស៊ីកួយជូ (ជីនប៉ី២) ប៉ុន្តែត្រូវអនុវត្តឱ្យបានម៉ឺង ម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

សូមអានបន្ត....

ករណីរថយន្តចំនួន០២គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ ចំនួន០១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន០១គ្រឿង មានគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ

សូមជម្រាបជូន កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ករណីរថយន្តចំនួន០២គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ ចំនួន០១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន០១គ្រឿង មានគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាងទៅតាមផ្លូវល្បឿនលឿនគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

សូមអានបន្ត....

ការថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ

ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងលោកឧកញ៉ា រតន: សម្បត្តិ ព្រមទាំងបងប្អូនសប្បុរសជនជាច្រើនទៀត បានបន្តឧបត្ថម្ភចំណីអាហារ មីកំប៉ុង ផ្លែឈើ ទឹកបរិសុទ្ធ និងភេសជ្ជៈ ដល់ក្រុមការងារជួរមុខកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ គ្រប់គោលដៅនៅក្នុងក្រុងព្រះសីហនុ។ សកម្មភាពនៃការចូលរួមចែករំលែកនេះ គឺបានឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព ការរួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជម្រុញទឹកចិត្តដល់ដល់បងប្អូន ក្រុមការងារប្រចាំគោលដៅ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត៕

សូមអានបន្ត....

ព័ត៌មាន updateអំពីជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ

គិតត្រឹមម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន០៥នាក់ទៀតហើយ ក្នុងនោះមានខ្មែរ០២នាក់។ តុល្យការអ្នកជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ មានចំនួន ១១៦នាក់ ស្រី៤៧នាក់។  

សូមអានបន្ត....