ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមបណ្តោយផ្លូវលេខ១៣៩

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមបណ្តោយផ្លូវលេខ១៣៩ (ផ្លូវឧតុនិយម) ទៅតាមប្លង់ប្រព័ន្ធសុរិយោជី ស្ថិតនៅជាប់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពី ការត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍បែងចែកវត្ថុរាវ(ប្រេងឥន្ធនៈ) ជាដៃបាញ់ប្រេង ឬដៃរវៃបូមប្រេង សម្រាប់ឆ្នាំ២០២៤ និងការផ្តល់សេវាតាមប្រព័ន្ធអនឡាញ “ONLINE”

សេចក្តីជូនដំណឹង ស្តីពី ការត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍បែងចែកវត្ថុរាវ(ប្រេងឥន្ធនៈ) ជាដៃបាញ់ប្រេង ឬដៃរវៃបូមប្រេង សម្រាប់ឆ្នាំ២០២៤ និងការផ្តល់សេវាតាមប្រព័ន្ធអនឡាញ “ONLINE”

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ អញ្ជើញ​សាកសួរសុខទុក្ខ​លោកស្រី​ ប៉ែន​ ឌីណា ​ដែលជួបគ្រោះថ្នាក់ចរាចណ៍តាមដងផ្លូវ​

រសៀល​ថ្ងៃទី​៧​ ខែមីនា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ អញ្ជើញ​សាកសួរសុខទុក្ខ​លោកស្រី​ ប៉ែន​ ឌីណា​ មន្រ្ដីការិយាល័យហរិញ្ញវត្ថុ​ នៃទីចាត់ការហរិញ្ញវត្ថុ សាលាខេត្តព្រះសីហនុ​ ដែលជួបគ្រោះថ្នាក់ចរាចណ៍តាមដងផ្លូវ​ ពេលធ្វេីដំណេីរទៅបំពេញការងារ​។ ក្នុងឱកាសនោះ​ ឯកឧត្តម​ អភិបាលខេត្ត បាននាំយកផ្លែឈេីមួយកន្ត្រក ទឹកដោះគោឆៅមួយយួរ និងថវិកា​មួយចំនួនផងដែរ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ តំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងរោងចក្រកែច្នៃស្បែកសត្វ ខេត្ដព្រះសីហនុ

នាថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យ និងផ្តល់យោបល់លើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងរោងចក្រកែច្នៃស្បែកសត្វ នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត និងស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងបរិស្ថាន។

សូមអានបន្ត....

អបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ អបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ។

សូមអានបន្ត....