ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញចូលរួម​ក្នុង​កិច្ច​ប្រជុំ​ដេីម្បីពិនិត្យ​ និងផ្តល់ការយល់ព្រមលេីសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង​ និងប្រេីប្រាស់ដីធ្លី

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញចូលរួម​ក្នុង​កិច្ច​ប្រជុំ​ដេីម្បីពិនិត្យ​ និងផ្តល់ការយល់ព្រមលេីសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង​ និងប្រេីប្រាស់ដីធ្លីដេីម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង​​ ក្រោមអធិបតី​​ភាព​ ​ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ។

សូមអានបន្ត....

ប្រកាសអន្តរក្រសួង ស្តីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់

ប្រកាសអន្តរក្រសួង ស្តីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យគម្រោងកែលម្អស្ពាន ស្ថិតនៅផ្លូវ៨១៨៨

ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យគម្រោងកែលម្អស្ពាន ស្ថិតនៅផ្លូវ៨១៨៨ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ណុំ ស៊ីនិត និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ព្រឹកថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ណុំ ស៊ីនិត ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើការចុះពិនិត្យសិក្សាការប្រើប្រាស់ដីសាធារណៈរបស់រដ្ឋក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមលោកនាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

សូមអានបន្ត....

ទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន ៣ក្នុងស្រុកព្រៃនប់

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន ៣ក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ក្នុងនោះមានឃុំបឹងតាព្រហ្ម ឃុំអូជ្រៅ ស្រុកព្រៃនប់ និងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ជាលទ្ធផលក្រុមហ៊ុនដែលបានទទួលការសាងសង់លើស៥០% នៃកិច្ចសន្យាគម្រោង៕

សូមអានបន្ត....