ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ ស្ដីពីការផ្អាកបណ្ដោះអាសន្នការធ្វើចរាចរណ៍ចេញ-ចូលផ្លូវ០១ ខ្សែនៅតំបន់ទំនប់រលក

សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ ស្ដីពីការផ្អាកបណ្ដោះអាសន្នការធ្វើចរាចរណ៍ចេញ-ចូលផ្លូវ០១ ខ្សែនៅតំបន់ទំនប់រលកក្រោយសាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ  

សូមអានបន្ត....

ការចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

ព្រឹកថ្ងៃអង្គារ ១០ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលមានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

យោងលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១

ខេត្តព្រះសីហនុ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ យោងលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានអ្នកវិជ្ជមានថ្មីចំនួន១៥នាក់ អ្នកជាសះស្បើយចំនួន០០នាក់ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន៨៥នាក់។  

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន០៩ កន្លែងបន្ថែម

គិតត្រឹមម៉ោង០៨និង១៦នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន០៩ កន្លែងបន្ថែមទៀត ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩។  

សូមអានបន្ត....

សេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០៣កន្លែងបន្ថែម

គិតត្រឹមម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០៣កន្លែងបន្ថែមទៀត។ ដូច្នេះទីតាំងដែលបានសម្រេចដាក់ឱ្យដំណើរការឡើងវិញសរុបមានចំនួន៣៧កន្លែង។  

សូមអានបន្ត....