ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីណែនាំ ស្តីពីការអនុវត្តចលនាប្រឡងប្រណាំង ឃុំ សង្កាត់ បម្រើសេវាល្អប្រចាំឆ្នាំ នៅខេត្តព្រះសីហនុ

សេចក្តីណែនាំ ស្តីពីការអនុវត្តចលនាប្រឡងប្រណាំង ឃុំ សង្កាត់ បម្រើសេវាល្អប្រចាំឆ្នាំ នៅខេត្តព្រះសីហនុ ចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ ដោយរដ្ឋបាលឃុំ-សង្កាត់ ជ័យលាភីទទួលបាន៖

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក គង់ វិតាណៈ និងលោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រីឆ្ពិន និងត្រីព្រលូង ចំនួន ៨ម៉ឺនក្បាល ក្នុងបឹងធម្មជាតិក្បាលឆាយ

ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក គង់ វិតាណៈ និងលោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រីឆ្ពិន និងត្រីព្រលូង ចំនួន ៨ម៉ឺនក្បាល ក្នុងបឹងធម្មជាតិក្បាលឆាយ ដោយមានការចូលរួមពីក្រុមការងារស.ស.យ.កក្រសួងបរិស្ថាន ស.ស.យ.ក រាជធានីភ្នំពេញ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្លឹបបាលទាត់បឹងកេត និងស.ស.យ.ក ខេត្តផងដែរ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី នៃការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងកីឡាករនគរបាលជាតិ និងក្រុមកីឡាករបឹងកេត

រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី នៃការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងកីឡាករនគរបាលជាតិ និងក្រុមកីឡាករបឹងកេត ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងប្រតិភូ ស.ស.យ.ក រាជធានីភ្នំពេញ ស.ស.យ.ក វិស័យបរិស្ថាន និងក្រុមកីឡាករបឹងកេត នៅអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្តម គួច ចំរើន និងលោក Bruno Bodard បើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦

រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនៅខេត្តព្រះសីហនុ។

សូមអានបន្ត....