ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការផ្សព្វផ្សាយស្តីពីសាលាគំរូ និងសាលាមេត្រីបរិស្ថានក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ លោក ជំទាវ ឃួន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីផ្សព្វផ្សាយស្តីពីសាលាគំរូ និងសាលាមេត្រីបរិស្ថានក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ លោកនាយក នាយិការ និងលោកគ្រូ អ្នកគ្រូផងដែរ។

សូមអានបន្ត....

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២១

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២១

សូមអានបន្ត....

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសម្ពោធដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល (Prince Mall)

រសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសម្ពោធដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល (Prince Mall) មានទីតាំងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ាលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងភ្ញៀវកិត្តិយស ។

សូមអានបន្ត....

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីការផ្តល់ឯកសារពាក់ព័ន្ធការកាន់កាប់ដីធ្លី ដែលមានទីតាំងស្ថិតនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ របស់បងប្អូនប្រជាពលរដ្ឋចំនួន ៥៣(ហាសិបបី)គ្រួសារ។

សូមអានបន្ត....

ការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....