ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន និង លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមកីឡាសេនាយុត្តិធម៌ និងក្រុមកីឡាបាល់ទាត់សាលាដំបូងខេត្តព្រះសីហនុ

រសៀលថ្ងៃសៅរ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន និង លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមកីឡាសេនាយុត្តិធម៌ និងក្រុមកីឡាបាល់ទាត់សាលាដំបូងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅសាលាអនុវិទ្យាល័យសម្ដេចឪ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីពាក់ព័ន្ធ នាំយកអំណោយជាសំលៀកបំពាក់ ថ្នាំសង្កូវ និងថវិកាមួយចំនួនពីសប្បុរសជនជាតិ និងអន្តរជាតិ

ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីពាក់ព័ន្ធ នាំយកអំណោយជាសំលៀកបំពាក់ ថ្នាំសង្កូវ និងថវិកាមួយចំនួនពីសប្បុរសជនជាតិ និងអន្តរជាតិ នៅសាធារណរដ្ឋកូរ៉េទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៧៦ គ្រួសារនៅភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយ “យុវជនស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ” ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយ “យុវជនស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ” ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លោក ម៉ុក សារឿន ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពរបស់ “យុវជនស្ម័គ្រចិត្ត ដើម្បីសហគមនខ្ញុំ” ខេត្ត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជុំទីពីរ ជាមួយវិទ្យាស្ថាន Shenzhen

ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជុំទីពីរ ជាមួយវិទ្យាស្ថាន Shenzhen (Urban Planning and Design Institute of Shenzhen) អំពីគម្រោងអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ។

សូមអានបន្ត....