ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការចុះពិនិត្យដីស្រះទឹកមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់ រដ្ឋបាលខេត្ត ដើម្បីរៀបចំអាងប្រព្រឹត្តកម្ម

នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យដីស្រះទឹកមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីរៀបចំអាងប្រព្រឹត្តកម្ម ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង ៧០គីឡូ ម៉ែត្រ ទទឹង ៨ម៉ែត្រ កំពស់ ០,២៥ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រវាងក្រុមហ៊ុន Royal Group Koh Rong Development Company និងក្រុមហ៊ុន Sinohydro …

សូមអានបន្ត....

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

នារសៀលថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ ស្មៀនក្នុងខេត្តព្រះសីហនុ និងតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។

សូមអានបន្ត....

ប្រជុំពិភាក្សាលើការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុមានប្រជុំពិភាក្សាលើការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជាសម្រាប់សេវាកាស៊ីណូ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាលើការងារត្រួតពិនិត្យអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ ២០២០-២០២១ និងបទល្មើសដែលពាក់ព័ន្ធលើបំរាមរបស់រាជរដ្ឋាភិបាល

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន

សូមអានបន្ត....