ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន ៣៤ ខ្សែ

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនីងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក.) ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ. ក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន ៣៤ ខ្សែ ប្រវែង ៨២, ៥៧៤ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

សិក្ខាសាលា ស្ដីពីការផ្ទៀងផ្ទាត់ទិន្នន័យ និងប្រមូលធាតុចូលសម្រាប់គម្រោងគាំទ្របច្ចេកទេសកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីតំបន់បឹងកង្កែប

ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីការផ្ទៀងផ្ទាត់ទិន្នន័យ និងប្រមូលធាតុចូលសម្រាប់គម្រោងគាំទ្របច្ចេកទេសកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីតំបន់បឹងកង្កែបមានទំហំ ១៦១ហិកតា ស្ថិតនៅភូមិអុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការ ចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកព្រៃនប់ និងមន្ទីរ អង្គភាព ពាក់ព័ន្ធផងដែរ ។

សូមអានបន្ត....

អនុក្រឹត្យស្ដីពីការអនុញ្ញាតឱ្យ មន្រ្ដីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារនៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០

អនុក្រឹត្យស្ដីពីការអនុញ្ញាតឱ្យ មន្រ្ដីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារនៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០  

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាការងារដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

សូមអានបន្ត....

កិច្ចប្រជុំជាមួយគណ:ប្រតិភូក្រសួងមហាផ្ទៃដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តការងារអត្រាកុលដ្ឋាន នៅតាមឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុមានកិច្ចប្រជុំជាមួយគណ:ប្រតិភូក្រសួងមហាផ្ទៃដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តការងារអត្រាកុលដ្ឋាន នៅតាមឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ

សូមអានបន្ត....