ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក តាក់ សុភាព និងលោក ទុន ប៊ុនធឿន តំណាងឱ្យគ្រួសារយោធិនចំនួន ១១៥ គ្រួសារ ទីតាំងដីស្ថិតនៅភូមិពូធឿន ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សូមអានបន្ត....

ការចុះអន្តរាគមន៍ ដោយរៀបចំទូកទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន ៣គ្រឿង សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង

នារសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងការចុះអន្តរាគមន៍ ដោយរៀបចំទូកទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន ៣គ្រឿង

សូមអានបន្ត....

ការពិនិត្យស្ថានភាពផ្លូវ និងប្រព័ន្ធ អូរ ប្រឡាយ ស្ថិតក្នុងភូមិសាស្ត្រស្រុកពៃ្រនប់របស់ឯកឧត្តម គួច ចំរើន

នៅរសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីចុះពិនិត្យផ្លូវលេខ១៤៦បេ(វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) រួចមកឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបន្តដំណើរពិនិត្យស្ថានភាពផ្លូវ និងប្រព័ន្ធ អូរ ប្រឡាយ ស្ថិតក្នុងភូមិសាស្ត្រស្រុកពៃ្រនប់ បន្តទៀត ។

សូមអានបន្ត....

ការជួសជុលកំណត់ផ្លូវលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) ពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់

នៅរសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណត់ផ្លូវលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) ពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំជើងគោ ស្រុកព្រៃនប់។

សូមអានបន្ត....

ការដឹកនំាមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវ ស្ពាន និងប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនំាមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវ ស្ពាន និងប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន និងគ្រោងស្ថាបនាឡើងវិញនូវស្ពានមួយចំនួននៅលើទីតាំងសំខាន់ៗ និងពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវ ស្ថិតនៅភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ។

សូមអានបន្ត....