ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន ជីន ប៉ី

រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន ជីន ប៉ី ដែលបាននាំយកថ្នាំពេទ្យចិន LH24 ចំនួន ១០កេស ស្មើនឹង ៤០០០ ប្រអប់ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់និងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម សូ ជុងហួរ ប្រធានស្តីទីក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី២៩

ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សូ ជុងហួរ ប្រធានស្តីទីក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី២៩ តាមប្រព័ន្ធវិដេអូ Zoom Meeting ដោយមានការចូលរួមពីសំណាកឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលា

សូមអានបន្ត....

លោក គង់ វិតាណ: និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងត្រៀមចុះបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត

រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមចុះបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅក្នុង និងក្បែរតំបន់ការ ពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ ក្នុងខេត្តព្រះសីហនុ។ រសៀលថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គង់ វិតាណ: និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងត្រៀមចុះបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅ

សូមអានបន្ត....

ក្រុមការងារចម្រុះខេត្ត បានចុះត្រួតពិនិត្យករណីកាស៊ីណូវ៉ាងឆាវបានបញ្ចេញសំរាម និងកាកសំណល់ផ្ទះបាយខុសម៉ោងពេលដែលផ្ទុយពីការណែនាំរបស់អាជ្ញាធរ

ទីក្រុងស្អាត គឺត្រូវមានការចូលរួមសម្អាតទាំងអស់គ្នា នារសៀលថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារចម្រុះខេត្ត បានចុះត្រួតពិនិត្យករណីកាស៊ីណូវ៉ាងឆាវ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០ (វិថីឯករាជ្យ) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបញ្ចេញសំរាម

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាលយុវជន ជ័រ ម៉េងស៊ាង សិស្សវិទ្យាល័យស្ទឹងហាវ ដែលទទួលបានជ័យលាភីលេខ ១

ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាលយុវជន ជ័រ ម៉េងស៊ាង សិស្សវិទ្យាល័យស្ទឹងហាវ ដែលទទួលបានជ័យលាភីលេខ ១ ក្នុងការប្រកួតគូរគំនូរ ស្ដីពី “គ្រឿងស្រវឹង និងវិធានការទប់ស្កាត់” ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ រៀល ជូនដល់យុវជន ជ័រ ម៉េងស៊ាង ជាសិស្សមកពីវិទ្យាល័យស្ទឹងហាវ ជាការលើកទឹកចិត្តផងដែរ។

សូមអានបន្ត....