ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជុំទី២ ជាមួយក្រុមការងារវិទ្យាស្ថាន Shenzhen (UPDIS)

ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជុំទី២ ជាមួយក្រុមការងារវិទ្យាស្ថាន Shenzhen (UPDIS) អំពីការអភិវឌ្ឍវិស័យកសិកម្ម-ឧស្សាហកម្ម នៃគម្រោងអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting។

សូមអានបន្ត....

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីវិជ្ជាជីវៈ អាជ្ញាសាលា ក្រោមអធិបតីភាព ឯកឧត្តម សួន វិសាល

ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២២ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីវិជ្ជាជីវៈ អាជ្ញាសាលា ក្រោមអធិបតីភាព ឯកឧត្តម សួន វិសាលរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅសណ្ឋាគារឆ្នេរថ្មី។

សូមអានបន្ត....

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ

រសៀលថ្ងៃពុធទី៣ ខែសីហា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ស្តីពីធ្វើបច្ចុប្បន្នភាពពត៌មាន និងសន្តិសុខលម្ហសមុទ្រដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) ប្រធានក្រុមការងារបច្ចេកទេស និងជាអគ្គលេខាធិការរង គ.ជ.ស.ស។

សូមអានបន្ត....

សារលិខិតជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសខួបចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

សូមអានបន្ត....

លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំស្ដីពី សេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ

នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំស្ដីពី សេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ (ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ) ស្ថិតនៅភូមិចំការហ្លួង ភូមិបឹងត្រាច និងភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សូមអានបន្ត....