ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

គិតត្រឹមម៉ោង១៤រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ ជនរងគ្រោះក្នុងករណីលិចទូក ដែលមានចំនួនសរុប៤១នាក់ និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត

គិតត្រឹមម៉ោង១៤រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ ជនរងគ្រោះក្នុងករណីលិចទូក នៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលមានចំនួនសរុប៤១នាក់ និងត្រូវបានជួយសង្គ្រោះ និងស្វែងរកឃើញសរុប៣៣នាក់ (ស្លាប់០៣នាក់) និងបាត់ខ្លួន០៨នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងឯកឧត្តម វ៉ាង វិនធាន អញ្ជើញសួរសុខទុក្ខជនរងគ្រោះលិចទូកចំនួន០២នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខជនរងគ្រោះលិចទូកចំនួន០២នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ សូមជម្រាបជូនថាជនរងគ្រោះទាំង០២នាក់នេះ គឺជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះផ្សេងទៀតដែលត្រូវបានជួយសង្គ្រោះ ក្នុងករណីលិចទូក នៅចំណុច

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះដោយសារលិចទូក

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះដោយសារលិចទូកនៅ​​ចំណុច​និយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ចំនួនសរុប៤១នាក់ ជាលទ្ធផលត្រូវបានជួយសង្គ្រោះ សរុប២២នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន១៩នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។

សូមអានបន្ត....

ឯកឧត្ដម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ទីរសុខាភិបាល សាខាកាកបាទក្រហម និងនិវត្តជនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

រសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ទីរសុខាភិបាល សាខាកាកបាទក្រហម និងនិវត្តជនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ខេត្តព្រះសីហនុរបស់យើងតែងតែរៀបចំធ្វើការជួបជុំគ្នាមុនឱកាសបុណ្យកាន់បិណ្ឌ និង

សូមអានបន្ត....

គិតត្រឹមម៉ោង​១៩យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ តុល្យការចុងក្រោយ ជនរងគ្រោះដោយសារលិចទូក បានជួយសង្គ្រោះ២នាក់បន្ថែមទៀត

គិតត្រឹមម៉ោង​១៩យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ តុល្យការចុងក្រោយ ជនរងគ្រោះដោយសារលិចទូកនៅ​​ចំណុច​និយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ចំនួនសរុប៤១នាក់ ត្រូវបានជួយសង្គ្រោះ២នាក់បន្ថែមទៀត សរុប២២នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន១៩នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។

សូមអានបន្ត....