ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សូមអំពាវនាវដល់សាធារណជនទាំងអស់ ក្នុងករណីប្រទះឃើញស្ត្រីជនជាតិចិនខាងលើ សូមចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ជនសង្ស័យឈ្មោះ DU LEI ភេទស្រី ជនជាតិចិន កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៦ កាន់លិខិតឆ្លងដែនលេខ EJ2423571ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធនឹងករណីបង្កអសន្តិសុខនៅខេត្តព្រះសីហនុ។ សូមអំពាវនាវដល់សាធារណជនទាំងអស់ ក្នុងករណីប្រទះឃើញស្ត្រីជនជាតិចិនខាងលើ សូមចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចនៃស្នងការដ្ឋាន

សូមអានបន្ត....

ពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យសមុទ្រនៅឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។ការដាក់ចេញនូវប្រធានបទនេះ គឺសមស្របជាមួយបរិបទ

សូមអានបន្ត....

ពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម»

នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

គណៈកម្មការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកបានរៀបចំពិធីជប់លៀងអាហារពេលល្ងាចជាផ្លូវការជូនគណៈប្រតិភូក្លឹបឆ្នេរសមុទ្រ

នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកបានរៀបចំពិធីជប់លៀងអាហារពេលល្ងាចជាផ្លូវការជូនគណៈប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ គួរបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃ៩-១៤ ខែធ្នូ ឆ្នាំ២០២២

សូមអានបន្ត....