ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី«ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី»

ព្រឹកថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នំា២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី«ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី» នៅមន្ទីរអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងបុគ្គលិកអ្នកបើកបរ របស់សមាគមសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី ក្នុងខេត្តព្រះសីហនុ ប្រមាណ ៨០នាក់។

សូមអានបន្ត....

លោកជំទាវ សឿ សុជាតា និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបើកសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្ដីពីការបង្ការ ការ ប្រើប្រាស់ផលិតផលថ្នាំជក់

កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហាឆ្នាំ២០២២ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្ដីពីការបង្ការ ការ ប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅគ្រឹះស្ថានសិក្សាវិក្រឹតការខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងសិស្សានុសិស្ស។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសបើកតំបន់ធ្វើការវិនិច្ឆ័យភូមិស្មាច់ដែង

នាព្រឹកថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសបើកតំបន់ធ្វើការវិនិច្ឆ័យភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញពិនិត្យវត្ថុតាង និងនាំយកថវិកាដេីម្បី​លើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត

រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ អញ្ជើញពិនិត្យវត្ថុតាង និងនាំយកថវិកាដេីម្បី​លើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត​ ដែលបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនទទួលបានជោគជ័យ។

សូមអានបន្ត....

ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក លៀម សុដា អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៣៨

ព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក លៀម សុដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៣៨ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូ Zoom Meeting ពីឯក

សូមអានបន្ត....