ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតថ្មីអាណត្តិទី៥ ឆ្នាំ២០២២

ព្រឹកថ្ងៃចន្ទ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតថ្មីអាណត្តិទី៥ ឆ្នាំ២០២២ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៏បើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ ជាប់ឆ្នោតថ្មីលើកទី៥

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម សិក្ខាសាលាស្តីពីការរៀបចំផែនការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម សិក្ខាសាលាស្តីពីការរៀបចំផែនការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទី៣ ទី៤ និងទី៥) ក្រោម អធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ.វ.ក-១៩ ដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានីខេត្ត លោក លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត អង្គភាព និងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៣៧៧រូប នៅសណ្ឋាគារភ្នំពេញ និងតាមប្រព័ន្ធ Zoom Meeting។

សូមអានបន្ត....

លទ្ធផលនៃការស្រាវជ្រាវ ស្វែងរកមនុស្ស០៣នាក់ តាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រោយទទួលបានរបាយការណ៍ ស្តីពីលទ្ធផលនៃការស្រាវជ្រាវ ស្វែងរកមនុស្ស០៣នាក់ តាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាត្រូវបានបង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា

នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។ កិច្ចពិភាក្សាចាប់ផ្តើមឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងស្វាគមន៍គណៈប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារជូនកម្មករ កម្មការិនីរោងចក្រ Hing Lee

ព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារជូនកម្មករ កម្មការិនីរោងចក្រ Hing Lee (Cambodia) Co,Ltd ប្រមាណ ៣០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....