ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋាន នៅចំណុចខ្មែធ្វើបាន

ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋាន នៅចំណុចខ្មែធ្វើបាន ដើម្បីជំរុញការរៀបចំចំណតរថយន្ត​ និងកែលម្អសោភ័ណភាព សម្រាប់បងប្អូនទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្ត និងថតរូបទុកជាអនុស្សាវរីយ៍។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យប្រព័ន្ធលូ អូរប្រឡាយ និងស្ពាន នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យប្រព័ន្ធលូ អូរប្រឡាយ និងស្ពាន នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។ សកម្មភាពចុះពិនិត្យប្រព័ន្ធលូ អូរប្រឡាយ និងស្ពានសំខាន់ៗចំនួន០៥ទីតាំង ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ៖

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំនូវអាហារ និងភេសជ្ជៈជូនកុមារកំព្រារក្នុងបុរីកុមារកំព្រាខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងនាំយកអាហារ ភេសជ្ជៈជូនកុមារកំព្រា ក្នុងទិវា នៃក្តីស្រឡាញ់ រសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំនូវអាហារ និងភេសជ្ជៈជូនកុមារកំព្រារក្នុងបុរីកុមារកំព្រាខេត្តព្រះសីហនុ ក្នុងឱកាសទិវា នៃក្តីស្រឡាញ់ ស្ថិត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការចាក់វ៉ាក់សាំងដូសជំរុញ តាមប្រព័ន្ធ Zoom

រសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការចាក់វ៉ាក់សាំងដូសជំរុញ តាមប្រព័ន្ធ Zoom ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

កិច្ចប្រជុំធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារសាងសង់ និងបញ្ហាប្រឈម​ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ កិច្ចប្រជុំធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារសាងសង់ និងបញ្ហាប្រឈម​ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ។

សូមអានបន្ត....